ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈម និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ ២០២៥

ខេត្តប៉ៃលិន៖នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៥ ​ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ​លោក ​កែវ ​សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីបញ្ហាប្រឈម និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ​ក្រោមអធិបតីភាព ​ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃកសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.

កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងបានពិគ្រោះយោបល់ដើម្បីលើកស្នើដំណោះស្រាយ ដោយផ្ដោតកបញ្ហាប្រឈមមួយចំនួន រួមមានជាអាទិ៍៖

(១) ការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ

(២) ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ

(៣) ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងសៀវភៅទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។

ព័ត៌មានទាក់ទង